នាយករដ្ឋមន្ត្រីម៉ុងហ្គោលី ត្រូវសភាសម្រេចដកចេញពីតំណែង
ម៉ុងហ្គោលី ៖ កាលពីម្សិលមិញសភានៃប្រទេសម៉ុងហ្គោលីនៅក្នុងកិច្ចប្រជុំពិសេសមួយបានសម្រេចតំណែងនាយករដ្ឋមន្ត្រីពីលោក ចាហ្គាល់ទូលហ្គីន អឺដេនេបាត់ និងប្រកាសរំលាយរដ្ឋាភិបាលម៉ុងហ្គោលី ចោលទាំងស្រុងទៅ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
លោក អឺដេនេបាត់ ស្ថិតក្នុងវ័យ៤៤ឆ្នាំ គឺជាសមាជិកនៃគណបក្សប្រជាជនម៉ុងហ្គោលី និងបានឡើងកាន់តួនាទីជានាយករដ្ឋមន្ត្រីនៃប្រទេសអាស៊ីខាងកើតមួយនេះកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។ ទោះបីយ៉ាងណាភ្លាមៗនេះនៅពុំទាន់មានការបញ្ជាក់ណាមួយស្តីពីការដកតំណែងរបស់លោកធ្វើឡើង ដោយសារតែមូលហេតុអ្វីនៅឡើយទេ៕