គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ដេញ​អ្នក កាសែត​ចេញ​ក្រៅ​បន្ទប់​ប្រជុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2015 ក+ ក-

​ភ្នំពេញ​៖ កិច្ចប្រជុំ​មួយ​រវាង​សម្តេចក្រុម ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​មន្ត្រីជាន់ខ្ពស់រ​បស់​ខ្លួន ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា​ក្រសួង​បានរៀបចំ​កាលពី​វេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃទី​៨ ខែមីនា នេះ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នោះ ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដេញ​អ្នកកាសែត​ចេញ​ក្រៅ​បន្ទប់​ប្រជុំ​។​

​ក្រុមអ្នកកាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ ត្រូវបាន​ក្រុមមន្ត្រី​របស់​សម្តេចក្រុមព្រះ ធ្វើការ​បណ្តេញ​ចេញមក​ខាងក្រៅ​បន្ទប់ ដោយ​មិនអោយ​យក​ព័ត៌មាន​នោះទេ​។ ដំបូង​ឡើយ អ្នកកាសែត ត្រូវបាន​គេ​ឲ្យ​ចូល​ថតរូប ថត​វិ​ដេ​អូ និង​ថត​សំឡេង​ជាធម្មតា​។​

​ប៉ុន្តែ​ក្រោយមក​ក៏មាន​ការបណ្តេញ​អ្នកកាសែត​ចេញ​វិញ​។ ការបណ្តេញចេញ​នោះ បានធ្វើ​ក្រុម​អ្នក កាសែត​នាំគ្នា ដើរ​ឈ្ងោក​មុខ ទាំង​កណ្តាល​អង្គប្រជុំ និង​បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី ដែល​ចូលរួម បន្ទាប់ពី​ö​សំឡេង​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​សម្តេចក្រុមព្រះ បាន​បណ្តេញ​ក្រុមអ្នកកាសែត​ឲ្យ​ចេញ​ក្រៅ​បន្ទប់​ប្រជុំ​៕

20-Pheap-01