ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោបង្ហាញមុខក្រុមជួញដូរថ្នាំញៀន និងមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះនៅខាងមុខអធិកាដ្ឋាននគរបាលខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិកានគរបាលខណ្ឌដង្កោបានប្រាប់អោយដឹងថា ដោយក្នុងរយៈពេល៣ថ្ងៃកម្លាំងនគបាលខណ្ឌដង្កោឃាតខ្លួនបានជនសង្ស័យចំនួន១២នាក់ដោយមានបទល្មើសផ្សេងៗគ្នាជាក់ស្តែងកាលពីយប់ថៃ្ងទី៧ខែកញ្ញានេះបានឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញាជួញដូរយ៉ាងសកម្មដោយបានដកហូតបាននៅថ្នាំញៀនជិតកន្លះគីឡូនិងម៉ូតូចំនួន៣គ្រឿងសរុបមនុស្ស១២នាក់បទល្មើសផ្សេងៗគ្នា។ លោកបានបន្តទៀតថា នឹងបង្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់គាត់មិនអោយមានគ្រឿងញៀននៅក្នុងខណ្ឌដង្កោ។ ចំណែកជនសង្ស័យទាំង១២នាក់ត្រួវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកចាត់ការតាមផ្លូវច្បាប់៕