រដ្ឋសភា​សម្រេច​ឱ្យ​តុលា​ការបន្ត​នីតិវិធី​លើ​ករណី លោក កឹម សុខា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ​រដ្ឋសភា​បានសម្រេច​ឱ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​របស់ខ្លួន​ចំពោះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។​
​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ ដើម្បី​ពិនិត្យ និង​សម្រេច​ចំពោះ​ករណី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្បត់ជាតិ​។​
​កិច្ចប្រជុំ​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយ​នឹងមាន​តំណាងរាស្ត្រ​មួយចំនួន​ចូលរួម ខណៈដែល​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង បានប្រកាសថា ពួកគេ​នឹងធ្វើ​ពហិកា ដោយ​មិន​ព្រម​ចូលរួម​ប្រជុំ​រដ្ឋសភា​នៅថ្ងៃនេះ​ឡើយ​៕