កម្លាំង​សមត្ថកិច្ច​ជាច្រើន​ត្រូវបាន​ដាក់ពង្រាយ​នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2017 ក+ ក-

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ កម្លាំង​សមត្ថកិច្ច​ជិត​៦០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោយ​ក្រុម​អ្នកតំណាងរាស្ត្រ បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ជួបជុំ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ទីនោះ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កម្លាំង​សមត្ថកិច្ច​ជិត​៦០០​នាក់ ដែល​កំពុង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នេះ មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ កម្លាំងយោធា​ខេត្ត និង​កម្លាំង​ប្រជា​ការពារ​ផងដែរ ក្រោយ​ទទួលដំណឹង​ថា ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នាំគ្នា​មកកាន់​ទីនេះ​។

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ ឃើញ​មានតែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ប៉ុណ្ណោះ មក​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង គឺ​លោក រៀល ខេមរិន្ទ ហើយ​ពុំមាន​អ្នកគាំទ្រ​ច្រើន​នោះឡើយ ៕