សាលដីកាសំណុំរឿងលោក ហេង ពៅ នឹងប្រកាសនៅចុងខែកញ្ញានេះ
រាជធានីភ្នំពេញ ៖ តុលាការកំពូលនឹងប្រកាសសាលក្រម ទាក់ទងសំណុំរឿងមួយរបស់លោក ហេង ពៅ អតីតស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ ពីបទចោទ « រក្សាទុកប្រាក់ក្លែងក្លាយ » ដែលជាសំណុំរឿងមួយក្នុងចំណោមសំណុំរឿងជាច្រើនទៀត ។
តុលាការកំពូល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានបើកសវនាការរឿងក្ដី លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ចំនួនពីរសំណុំរឿង តែសវនាការធ្វើបានតែមួយសំណុំរឿងប៉ុណ្ណោះ ។ សំណុំរឿងទី១នោះ គឺបទល្មើស «រក្សាទុកប្រាក់ក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និងសំណុំរឿងទី២ គឺបទល្មើស «បង្ខាំងមនុស្សខុសច្បាប់» ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣ ៕