ព្រះមហាក្សត្រ​ខ្មែរ ត្រាស់បង្គាប់​ឲ្យ​ដោះលែង​ទណ្ឌិត​ជា​ស្ត្រី​ចំនួន​២២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2015 ក+ ក-

​ភ្នំពេញ​៖ ស្ត្រី​ទណ្ឌិត​ចំនួន​២២​នាក់​ដែល​កំពុង​ចាប់​ពន្ធនាគារ​ត្រូវបាន​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្កា​ប់​ឲ្យ​ដោះលែង ក្នុងឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ ខែមីនា ឆ្នាំ​២០១៥ នេះ​។​

​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០១៥ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​បាន​ត្រាស់​បង្កា​ប់​ឲ្យ​ដោះលែង​ទណ្ឌិត​ជា​ស្ត្រី​ដែល​ជាប់ពន្ធនាគារ ចំនួន​២២​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​​ស្ត្រី​ទណ្ឌិត​ទាំង​២២​រូបនោះ មានដូចជា​៖ ១. ឈ្មោះ​តោគ ធីតា ភេទ​ស្រី អាយុ ២២ ឆ្នាំ ២. ឈ្មោះ​ឃិន ម៉ា​លីន ភេទ​ស្រី អាយុ ៣២ និង​ទី​៣. ឈ្មោះ​អ៊ុន អា​ហ្សា ភេទ​ស្រី អាយុ ១៧​ឆ្នាំ ជាដើម​។​

​គួរជម្រាបថា​ ទណ្ឌិត​ជា​ស្រី​ទាំង ២២ នាក់​នោះ ជាប់ចោទ​ពីបទ​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន ការ​សមគំនិត​ក្នុងករណី​ឃាតកម្ម​ជាដើម​។ ក្នុង​សារ​ព្រះរាជក្រឹត្យ​ដដែល​នោះ ក៏បាន​បញ្ជាក់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្តតាម​ព្រះរាជក្រឹត្យ​នេះ​ចាប់​ពីថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​៕

image-2

អ្នក ទោស​ស្ត្រី​ដែលមាន​កូនតូច​រង់ចាំ​ទទួល​អំណោយ​ពី​អង្គការ​លីកាដូ (Licadho) នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១០​។​