ព្រឹកស្អែក ក្រសួងព័ត៌មាននឹងធ្វើសន្និសីទកាសែតជុំវិញការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី
រាជធានីភ្នំពេញ ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធការបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា។ សន្និសីទនេះនឹងប្រព្រឹត្តទៅនៅ វេលាម៉ោង១០ និង០០នាទី នៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន៕