ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា រយៈ ពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១-១៣ ខែកញ្ញា ឆ្នាំ២០១៧ គ ជ ប បានធ្វើបច្ចុប្បន្នភាពបញ្ជីបោះ ឆ្នោត និងចុះឈ្មោះបោះឆ្នោតបានចំនួន៧,៩៥០,៧១៦នាក់ ស្មើ ៥.២៩% នៅរាធានី-ខេត្តទាំង ២៥ ។ ក្នុងនោះ អ្នកដែលបានចុះឈ្មោះថ្មីចាប់ពីថ្ងៃទី ១-១២ កញ្ញា មានចំនួណ៨៥,៩៦៩នាក់ និងបានលុបឈ្មោះចេញពី បញ្ជីបោះឆ្នោតចំនួន២៩៦នាក់ ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំ ជាមួយ ភាគីពាក់ព័ន្ធ ស្តីពីដំណើរការប្រព្រឹត្តិទៅ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត នៅតាមឃុំ-សង្កាត់ នៅថ្ងៃទី១៤ កញ្ញា។
លោកថា ចុះឈ្មោះបោះឆ្នោតលើកនេះ មានលក្ខណៈស្រួលជាងការ ចុះឈ្មោះបោះឆ្នោត លើកមុនឆ្នាំ២០១៦ ព្រោះមន្ត្រីចុះឈ្មោះមានវេលាច្រើន ។ មន្ត្រីចុះឈ្មោះនៅឃុំ-សង្កាត់ទាំងអស់ មានចំនួន ១៦៤៦ក្រុម និងមានឱកាសច្រើន។ តាមការប៉ាន់ស្មានការ ចុះឈ្មោះមានចំនួនកើន ប៉ុន្តែដោយសារ មានធ្វើចំណាកស្រុកច្រើន តំបន់ខ្លះមានភ្លៀង ធ្វើឲ្យមានការប្រែប្រួលទី កន្លែងចុះ ឈ្មោះ ក៏ធ្វើឱ្យមានការថយចុះវិញ ។
សូមជម្រាបថា គិតមកដល់ពេលនេះ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍ ជាតិចំនួន ៧២១ នាក់ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ១៤នាក់ និងបានចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ សរុប ៦,៥១០នាក់ ពេញសិទ្ធិចំនួន៣,០១៨ នាក់ និងបម្រុង ៣,៤៩២នាក់ សម្រាប់ចូលរួមសង្កេត មើល ដំណើរការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ៕