ភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ អគ្គិភ័យទូទាំងប្រទេស កើតឡើងចំនួន២ករណី
រាជធានីភ្នំពេញ ៖ ក្នុយរយៈពេលបីថ្ងៃ គិតពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៃឱកាសបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេសកើតឡើងចំនួន២លើក បើធៀបទៅនឹងឆ្នាំ២០១៦ ថយចុះ១លើក។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា កន្លែងដែលទទួលរងគ្រោះដោយសារអគ្គិភ័យរួមមានខេត្តកំពង់ធំ និងក្រុងភ្នំពេញ។ ដោយនៅខេត្តកំពង់ធំ បណ្តាលមកពីម្ចាស់ដុតខ្លួនឯង និងនៅភ្នំពេញ កើតឡើងដោយសារ ឆ្លងចរន្តអគ្គិសនី៕