អ្នកកាសែត​ទៀតហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

​ខេត្តសៀមរាប ៖ សមត្ថកិច្ច​ស្រុក​ជីក្រែង ខេត្តសៀមរាប​បាន​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់ ឈ្មោះ អ៊ុំ ហុង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ស​ក្ដ​ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ កាន់​កាត​សារព័ត៌មាន​យុវជន​ថ្មី ដែល​ហួស​សុពលភាព​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល​ម្សិលមិញ​នៅ​ចំណុច​ភូមិ​ខ្វាវ ស្រុក​ជីក្រែង ខណៈដែល​អ្នកកាសែត​រូបនោះ កំពុង​ឈរ​សុំ​លុយ​ពី​ឈ្មួញ​ដឹក​គ្រែ​តាម​រ៉ឺម៉ក់ ។​
​ដោយឡែក​បើតាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា នៅក្នុង​ឃុំ​ខ្វាវ​មាន​ឈ្មួញ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​បំផុត ដូចជា​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ សុខ និង​មេកន្ទ្រាញ​ឈ្មោះ យាយ​ណៃ និង​មាន​អ្នកផ្សេងៗ​ទៀត​ដែល​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប បើទោះបី​ជាមាន​ស្នាក់ការ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​នៅ​បណ្ដាក់​គ្នា​ដូច​ខ្យង​នៅតាម​ដងផ្លូវ​យ៉ាងណា​ក៏ដោយចុះ​។​
​ទោះបីយ៉ាងណា លោក សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកកាសែត​រូបនោះ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕