ម្ចាស់​ហាង internet24​ម៉ោង បង្កប់​ល្បែង​ហ្គោ​ម​ភ្នាល់​នៅ​សង្កាត់​ស្ទឹ​មានជ័យ​ផ្គើន​អាជ្ញាធរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2017 ក+ ក-

ភ្នំពេញ ៖ ម្ចាស់​ហាង internet24​ម៉ោង ជាច្រើន​ទីតាំង​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ មិនបាន​អនុវត្តន៍​តាម​ការណែនាំ​របស់​អជ្ញាធរ​ឡើយ ផ្ទុយទៅវិញ​គឺ​បាន​បើក​ទល់​ភ្លឺ​ទោះបី​ជាមាន​អជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ណែនាំ​យ៉ាងណាក៏ដោយ​។​
ក្រោយពី​លោក ឌី រ័​ត្ឋ​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ក្រោយពី​បាន​កោះហៅ​ម្ចាស់​ទីតាំង​ណែ​ត​២៤​ម៉ោង​ទាំងអស់​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​រួច​កន្លងមក គឺ​ពិនិត្យឃើញថា ទីតាំង​ខ្លះ​បាន​ហួស​សុពលភាព​អាជ្ញាប័ណ្ណ ហើយ​ទីតាំង​ខ្លះ​មិនទាន់​ហួស​អាជ្ញាប័ណ្ណ​នៅឡើយ​។ ហើយ​លោក​បាន​បន្ថែមទៀតថា ចំពោះ​អ្នក​ហួស​សុពលភាព​នឹងមិន​អនុញ្ញាត​ឲ្យ​បើក​ទៀត​ទេ គឺ​ឲ្យ​ឈប់​តែម្តង ហើយ​ចំពោះ​អ្នក​ដែល​មិនទាន់​ហួស​សុពលភាព​នោះ អាជ្ញាធរ​យើង​បានអនុញ្ញាត​ត្រឹម​ម៉ោង​៨​យប់ តែប៉ុណ្ណោះ​។​
​បើ​យោងតាម​អនុសាសន៍​សរ​បស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៌​បាន​ដាក់ចេញ​នូវ​វិធានការ​បង្ក្រាប​គ្រប់​ល្បែង​ហ្គេម​ស៊ីសង​តាម​ប្រព័ន្ធ Online ជ្រក​ក្រោមរូបភាព​ទីតាំង Internet cafe ឬ ណេ​ត​២៤​ម៉ោង ទាំងអស់ ទោះជា​ម្ចាស់​អាជីវកម្ម​នោះ​មានច្បាប់​អនុញ្ញាត​បើក​ទីតាំង Internet ក៏ដោយ ព្រោះថា​ល្បែង​ហ្គេម​ស៊ីសង​តាម​ប្រព័ន្ធ Online គឺជា​ល្បែង​បំផ្លាញ​ការសិក្សា​របស់​កុមារ និង​យុវជន ហើយ​ទីនោះ​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ការប្រើប្រាស់​គ្រឿងញៀន និង​ជនល្មើស លួច​-​ឆក់​ផងដែរ​៕