អាងទឹកតាម៉ុកហក់ឡើងលើសកំរិត ប្រកាសឲ្យប្រុងប្រយ័ត្ន
ខេត្តឧត្តរមានជ័យ ៖ ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់នៅតំបន់ជួរភ្នំដងរែក បានបង្កឲ្យទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ហក់ឡើងលើសកំរិតប្រកាសឲ្យប្រុងប្រយ័ត្ន គឺដល់កម្ពស់ ៣,៥៥ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៣,៥០ ម៉ែត្រ) ។ ទោះបីយ៉ាងណាពុំបង្កឲ្យមានផលប៉ះពាល់នោះទេ៕