រដ្ឋបាលខេត្ត​រៀបចំ​កិច្ចប្រជុំ ពី​ធី​បុណ្យ​អ៊ុំ​ទូក នៅពេល​ឆាប់​ខាងមុខនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

ខេត្តបាត់ដំបង ៖ នៅ​រលៀ​ល​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៧​នៅក្នុង​សាល​គប្រ​ជុំ​សាលាខេត្ត​បាត់ដំបង មាន​កិច្ចប្រជុំ​មួយ​ស្តីពី​ការរៀបចំ​ពិធីបុណ្យ​អុំទូក​នៅក្នុង​ដងស្ទឹង​សង្កែ​នាពេល​ឆាប់ៗ​ខាងមុខនេះ ។ កិច្ចប្រជុំ​ខាងលើនេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាការ​រៀបចំ​ពិធីបុណ្យ​អុំទូក​នេះ ។​
​របាយការណ៍​បន្តថា​:​ក្នុងឱកាស​អបអរសាទ​រ​បុណ្យ​ចេញ​ព្រះវស្សា នា​ថ្ងៃទី​០៤-០៥ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ។ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ស្នងការ​នគ​បាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត ។ ជា​រៀងរាល់ឆ្នាំ​ខេត្តបាត់ដំបង តែងតែ​រៀបចំ​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្ត ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា ដោយឡែក​ឆ្នាំនេះ​មាន​ទូក​ចំនួន​៣០ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ដែល​មកពី​តាម​បណ្តា​ក្រុង ស្រុក​ក្នុង​ខេត្ត និង​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន ។ នៅក្នុង​ពិធី​នេះ​ផងដែរ​ក៏មាន​ការរៀបចំ​ស្តង់​ពិ​ព័ណ៌​ផលិតផល ការប្រគុំ​តន្ត្រី ដុត​កាំជ្រួច បង្ហោះគោម នាពេល​រាត្រី ដើម្បី​កំដរ​បរិយាកាស​ក្នុង​ពិធី​នេះ​ឲ្យ​មាន​ភាពសប្បាយ​រីករាយ និង​អធិកអធម ៕