តាំងខ្លួន​ជា​ព្រហ្មទណ្ឌ​ក្រសួង​បំភ្លៃ​សមត្ថកិច្ច​ថា មាន​ជនសង្ស័យ​មួយក្រុម​វាយ​ប្លន់​យក​ម៉ូតូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

​ភ្នំពេញ ៖ តាំងខ្លួន​ជា​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បំភ្លៃ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ និង​សមត្ថកិច្ច​ខណ្ឌមានជ័យ​ថា មាន​ជនសង្ស័យ​មួយក្រុម​វាយ​ប្លន់​យក​ម៉ូតូ​មិត្តភក្តិ​របស់ខ្លួន ហើយ​បាន​នាំ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដោយ​ចោទប្រកាន់ថា បាន​វាយ​ប្លន់​យក​ម៉ូតូ smash V​មួយគ្រឿង​របស់​មិត្តភក្តិ​របស់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​៣០​ម៉ែត្រ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣​បានសម្រេច​។​
​លុះ​ព្រឹក​ឡើង​ឈ្មោះ សុខ រតនា អាយុ​៣៥​ឆ្នាំ ដែល​ដើរតួ​ជា​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​នាំ​ឈ្មោះ នូវ នឿន អាយុ​៤៧​ឆ្នាំ ដើរតួ​ជា​ជនរងគ្រោះ​បាន​ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍​២៤​ម៉ោង​ចោមចៅ​បាន​ចុះទៅ​ចាប់​ឈ្មោះ ទុំ សំណាង អាយុ​២៨​ឆ្នាំ ដែល​ត្រូវ​ចោទប្រកាន់ថា ជា​ចោរប្លន់​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅវេលា​ម៉ោង​៣ និង​០០​នាទី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ឡូត៍​ភូមិ​ត្រ​ពាំ​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយពី​សមត្ថកិច្ច​ប៉ុស្តិ៍​២៤​ម៉ោង​ចោមចៅ​បាន​សហការ​ឃាត់ខ្លួន​ឈ្មោះ​ទុំ​សំណាង រួចមក​ជនសង្ស័យ​ទាំង​២​នាក់​បាន​ដឹក​ឈ្មោះ ទុំ សំណាង មកកាន់​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដោយ​អះអាងថា ខ្លួន​ជា​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​មិន​ព្រម​ប្រគល់​ជនសង្ស័យ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​នោះទេ ដោយ​ប្រា​ប់លោក ម៉ៅ សាវឿន មេ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ថា គេ​នាំ​ជនសង្ស័យ​ទៅកាន់​ក្រសួងមហាផ្ទៃ ហើយ​បាន​ចងខ្សែ​រិត​ឈ្មោះ ទុំ សំណាង ដឹក​តាម​ម៉ូតូ​C125​ពណ៌​ខ្មៅ​មួយគ្រឿង​អត់​ស្លាក​លេខ​រហូតដល់​ចំនុច​មុខ​ប៉ុស្តិ៍​លេខ​៣​ចាស់​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ទើប​អាវុធហត្ថ​ដែល​ឈរជើង​នៅ​ទី​នោះបាន​ឃាត់​អោយ​ឈប់​ធ្វើការ​សាកសួរ​ហើយក៏​បាន​បញ្ជូន​ជន​ស​ង្ស​យ័​ទាំង​៣​នាក់​មកកាន់​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​វិញ លុះ​បញ្ជូន​មកដល់​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​សាកសួរ​ទើប​បែកធ្លាយ​ថា ជា​ករណី​អោយ​ម៉ូតូ​ខ្ចី​យកទៅ​ទិញ​គ្រឿងញៀន​ជក់​ជាមួយគ្នា​មិនមែនជា​ករណី​វាយ​ប្លន់​នោះទេ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕