តំណាងរាស្ត្រ CNRP តិចតួចឈរចាំស្តាប់សវនាការរឿងក្តីលោក កឹម សុខា
រាជធានីភ្នំពេញ ៖ ព្រឹកនេះមានតំណាងរាស្ត្រ CNRP តិចតួចប៉ុណ្ណោះដែលបានឈរចាំនៅមុខសាលាឧទ្ធរណ៍តាមដានសវនាការរឿងក្ដីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជុំវិញបណ្ដឹងរបស់ក្រុមមេធាវីប្តឹងប្រឆាំង នឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយគេក៏សង្កេតឃើញកងកម្លាំងសាធារណៈបានប្រមូលផ្ដុំគ្នាផងដែរ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់សាធារណៈនៅខាងមុខសាលាឧទ្ធរណ៍ផងដែរ ៕