ប្រជាពលរដ្ឋ​រិះ​គល់​ខ្លាំងៗ​រឿង​សំរាម​​គរ​ទុក​ស្អុយ​នៅជាប់​របង​មន្ទីរពេទ្យ​រុស្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2017 ក+ ក-

​ភ្នំពេញ ៖ សំរាម​ទាំងនេះ​វា​ធ្វើឱ្យ​បាក់មុខ​រដ្ឋាភិបាល​កាន់អំណាច​ច្បាស់​ណាស់ គំនរ​សំរាម​ដែល​គេ​គរ​ទុកចោល​រាល​ពាសពេញ​ផ្លូវ​ទាំងនេះ​គឺ​នៅជាប់​នឹង​របង​មន្ទីរពេទ្យ​រុស្ស៊ី ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​១៨៧ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រជាពលរដ្ឋ​បាន​រិះ​គល់​យ៉ាងខ្លាំងៗ​ថា រឿង​សំរាម​ដែល​គេ​គរ​ទុក​តាំងពិព័រណ៍​ឱ្យ​ស្អុយ​នេះ ប្រហែលជា​អាជ្ញាធរ​ទុក​បង្អួត​ភ្ញៀវ​បរទេស​ហើយ ស្រប​ពេលដែល​រដូវវស្សា​កំពុងមាន​ធ្លាក់ភ្លៀង​។ អ្វីដែល​គួរអោយ​ខ្មាស់​គេ​ខ្លាំង​ថែមទៀត​នោះ ត្រង់​ថា​ក្រសួងបរិស្ថាន​មាន​ដែរ តែ​ហេតុអ្វី​ដូចជា​មិន​អើពើ​រឿង​សំរាម​នេះ​សោះ ទុកអោយ​សំរាម​ស្អុយ ស្ទះលូ ពេល​ត្រូវ​ថ្ងៃ ត្រូវ​ភ្លៀង ត្រូវ​ខ្យល់ ធ្វើឱ្យ កាកសំណល់ សំរាម​ទាំងនេះ ស្អុយរលួយ ជះក្លិន ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ និង​អ្នក​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​ជះក្លិន​ទៅលើ ភ្ញៀវ​ជាតិ​- អន្តរជាតិ ធ្វើដំណើរ​ឆ្លងកាត់​ហើយ​សំរាម​នេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង ទៅដល់​សុខភាព និង​ជីវភាព រស់នៅ​របស់ ប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង ដែល​កំពុង​ប្រឈម​ទៅនឹង​ការកើតមាន​ជំងឺ​ផ្សេងៗ ។​
​យោងតាម​ស្ថានភាព​បច្ចុប្បន្ន ប្រព័ន្ធ​លូ​ធំៗ​ដែល​បាន​ត​ភ្ជាប់​រួចរាល់​នៅក្នុង​ខណ្ឌចំការមន​គឺ​នៅ​មិនទាន់​អាច​រំដោះ​ទឹកបាន​ទាន់ពេល​នៅឡើយ​ទេ ធ្វើ​ឲ្យ​កំរិត​ទឹក​គំរាមកំហែង​មិន​ធ្លាប់មាន​នេះ បង្ក​ជា​គ្រោះថ្នាក់​ដល់​ពលរដ្ឋ ដូចជា​ជន​លិច​លំនៅដ្ឋាន និង​ផ្លូវ​សាធារណៈ​មួយចំនួន​។​
​ទោះយ៉ាងណា ភ្នាក់ងារ​សារព័ត៌មាន​នឹង​ព្យាយាម​ទាក់ទង​ទៅ​លោក​អភិបាលខណ្ឌ​ចំការមន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​គួរ​មាន​វិធានការ ហើយក៏​សំណម​ពរ​ដ៏​ពលរដ្ឋ​គួរ​ចូលរួម​សហការ​ផងដែរ សូម​ពេល​ទុកដាក់​កាកសំណល់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​កំ​ទម្លាក់ចោល​ក្នុង​លូ​រំដោះ​ទឹក ដើម្បី​ទប់ស្កាត់​ការកកស្ទះ​កាន់តែខ្លាំង​៕