ព្រឹកនេះសម្ពោធស្ដូបឧទ្ទិសវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្ដរជាតិ
រាជធានីភ្នំពេញ ៖ តាមគម្រោងក្រសួងព័ត៌មាននឹងរៀបចំពិធី សម្ពោធស្ដូបឧទ្ទិសវិញ្ញាណក្ខន្ធដល់អ្នកកាសែតជាតិ និងអន្ដរជាតិ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧០-១៩៧៥ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ។
យោងតាមលិខិតអញ្ជើញរបស់ក្រសួងព័ត៌មាន ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ពិធីខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅវេលាម៉ោង១០ និង០០នាទីព្រឹក នៅទីតាំងស្ដូបថ្មី ស្ថិតនៅទាល់មុខស្ថានទូតបារាំង៕