ក្រុមមេធាវីការពារក្តីលោក កឹម សុខាសម្រេចដាក់ពាក្យប្តឹងសាទុក្ខទៅតុលាការកំពូល
រាជធានីភ្នំពេញ ៖ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសម្រេចនឹងដាក់បណ្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ខណដែលសាលាឧទ្ធរណ៍បានបើកសវនាការកាលពីម្សិលមិញ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ដដែល ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីបានពិភាក្សាជាមួយលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធនា គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សំដីលោកមេធាវីសំ សុគង់ ដែលបានបញ្ជាក់ថា ក្រុមមេធាវីប្តឹងនឹងសេចក្ដីសម្រេចទាំងមូលនៃសាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ហើយអាចថ្ងៃសុក្រសប្តាហ៍នេះ បណ្តឹងនឹងដាក់ជាផ្លូវការ ៕