ខេត្តត្បូងឃ្មុំ៖ ស្ត្រីចំណាស់ម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់រួចអូសយកទៅចងកក្នុងអណ្តូងទឹកក្រោយផ្ទះ ចំណែកចៅប្រុសអាយុ២ឆ្នាំម្នាក់ក៏ត្រូវគេវាយសន្លប់នៅលើផ្ទះដែរ ។ហេតុការគួរឲ្យរន្ធត់នេះ កើតឡើងកាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ។
មន្ត្រីនគរបាលស្រុកពញាក្រែក បានបញ្ជាក់ឱ្យដឹងថា ជីដូនដែលត្រូវក្រុមឃាតករវាយសម្លាប់នោះ ឈ្មោះ វិត វ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន២នាក់ចំណែកចៅប្រុសម្នាក់អាយុ ២ឆ្នាំ មានទីលំនៅនៅភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពដដែលបានបន្តថា កូនៗរបស់ស្ត្រីរងគ្រោះបានទៅធ្វើការនៅរាជធានីភ្នំពេញ ដើម្បីយកប្រាក់មកផ្តត់ផ្គង់ជីវភាពគ្រួសារ។ នៅវេលាម៉ោងប្រហែល ១០ ទៅ ១១ យប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៥ គេបាន öសំឡេងក្មេងប្រុសរងគ្រោះស្រែកយំចំនួន ២លើក ប៉ុន្ដែពុំមានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះគិតថាស្ត្រីរងគ្រោះវាយចៅរបស់ខ្លួនឯង។ លុះព្រឹកឡើងថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៥ ជីតាខាងឪពុករបស់ក្មេងប្រុសរងគ្រោះបានឡើងទៅលើផ្ទះក៏ស្រាប់តែ ឃើញក្មេងប្រុសរងគ្រោះកំពុងដេកសន្លប់ ក៏បានផ្អើលឆោឡោថា ស្ត្រីរងគ្រោះដែលជាជីដូនបានវាយចៅរហូតដល់សន្លប់ ហើយគេចខ្លួនមិនដឹងទៅណា ក៏នាំអ្នកភូមិដើររកស្ត្រីរងគ្រោះដែលជាជីដូន រហូតមកដល់អណ្ដូងខាងក្រោយផ្ទះក៏ប្រទះឃើញសាកសពស្ត្រីរងគ្រោះចងក នៅក្នុងអណ្ដូង និងបានប្ដឹងដល់សមត្ថកិច្ចដើម្បីឱ្យចុះពិនិត្យសាកសព។
ក្រោយពីពិនិត្យសាកសព និងទីតាំងកើតហេតុ របស់សមត្ថកិច្ចជំនាញរួចមកបានបង្ហាញថា ស្ត្រីរងគ្រោះមិនមែនស្លាប់ដោយសារចងកដោយខ្លួនឯងទេ គឺត្រូវគេវាយសម្លាប់រួច អូសមកចងកនៅក្នុងអណ្ដូងនោះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចងក្រងវត្ថុតាង និងសំណុំរឿងដើម្បីស៊ើបអង្កេតឈានទៅចាប់ជនល្មើសឱ្យខាងតែបាន៕សពស្ត្រីរងគ្រោះ