ពលរដ្ឋ​ខ្មែរ​ជាង​២៦​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣០​ថ្ងៃ​ដំបូង នៃ​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​០១ ដល់ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ ២៦៣,៤៤៤​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន​២,០៩២​នាក់ និង​អ្នក​ខុស​កែតម្រូវ​មាន​ចំនួន​២,២៩៥​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​៕