កម្ពុជាទទួលបានប្រាក់កម្ចីប្រមាណ៧០លានដុល្លារពី ADB
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ADB សម្រេចផ្តល់ប្រាក់កម្ចីចំនួន ៧០លានដុល្លារអាមេរិក ដើម្បីជួយធ្វើឲ្យវិស័យគមនាគមន៍ និងដឹកជញ្ជូនក្នុងប្រទេសកម្ពុជា កាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយ ជាពិសេស ការកែលម្អផ្លូវជាតិ ក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀង ដែលជាខេត្តស្ថិតនៅតាមបណ្តោយច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ (GMS) ៕