សម្តេចតេជោ ៖ កម្ពុជា​មិនត្រូវ​ការ​សោកនាដកម្ម​ដូច​នៅ​អាមេរិក​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​មាន​សោកនាដកម្ម​មួយ​នៅ​សហរដ្ឋអាមេរិក ខណដែល​ខ្មាន់កាំភ្លើង​ម្នាក់ បាន​បើក​ការបាញ់ប្រហារ ក្នុង​ពិធីបុណ្យ តន្ត្រី​មួយ ដែលជា​ការបាញ់ប្រហារ​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥៩​នាក់ និង ៥២៧​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ទីក្រុង Las Vegas កាលពី​យប់​ថ្ងៃអាទិត្យ​។​
​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​លើក ឡើង​ថា វិបត្តិ​សង្គ្រាម នៅ​បណ្ដា​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា និង​ការបាញ់សម្លាប់ មនុស្ស​នៅ ទីក្រុង Las Vegas សហរដ្ឋអាមេរិក សុទ្ធតែជា​សោកនាដកម្ម​ធ្ងន់ធ្ងរ ដែល​មនុស្សជាតិ គ្រប់​ទីកន្លែង ជាពិសេស ប្រទេស​កម្ពុជា មិន​ត្រូវការ​នោះឡើយ ។​
​សម្តេច ហ៊ុន សែន បាន​សរសេរ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា​” កម្ពុជា​សន្តិភាព គឺ​ពោរពេញ ទៅដោយ​ឱកាស​គ្រប់យ៉ាង​រាល់​បញ្ហា និង​វិបត្តិ​ទាំងឡាយ ដែល​កំពុង​កើតឡើង​នៅ​ម​ជ្ឈឹ​ម​បូព៌ា ព្រមទាំង​បញ្ហា ជនភៀសខ្លួន និង​ការបាញ់សម្លាប់​មនុស្ស នៅ​សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ គឺជា​សោកនាដកម្ម​ដែ​មនុស្ស ជាតិ គ្រប់​ទីកន្លែង​រួមទាំង​កម្ពុជា មិនត្រូវ​ការ​ឡើយ ។ សូម​ជូនពរ​និង​អរគុណ​ជនរួមជាតិ ដែល​បាន​ចូលរួម ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​យើង​” ៕