ដុត​កម្ទេច​គ្រឿងសម្អាង​ក្លែងក្លាយ​ប្រមាណ​ជាង​៦០​តោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើ​ការដុត​កម្ទេច​គ្រឿងសម្អាង​ក្លែងក្លាយ​ប្រមាណ​ជាង​៦០​តោន ខណៈដែល​ពិធី​ដុត​កម្ទេច​នេះ ស្ថិតក្រោម​វត្តមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅឯ​ទីលាន​ចាក់សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕