ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​បន្ត​ជួយ​ពលករ​-​ពល​ការិនី​១៦​នាក់​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​បាន​អន្តរាគមន៍​ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​១៦​នាក់​ទៀត ដើម្បី​ឲ្យ​ពួកគាត់​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ខណៈដែល​មិនអាច​ស៊ូទ្រាំ​ការងារ​នៅ​ទី​នោះបាន​។ នេះ​បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​របស់​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស ។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹងថា ពលករ ពល​ការិនី​ទាំង​១៦​នាក់​នេះ បាន​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ចន្លោះ​ពី​ឆ្នាំ​២០១៤-២០១៧ ។ លោក​បាន​បញ្ជាក់ថា ពួកគេ​មកពី​ខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និង​សៀមរាប ។​
​យ៉ាងណាក៏ដោយ បន្ទាប់​ការជួយ​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី ដោយមាន​ការទាមទារ​ប្រាក់ខែ និង​ប្រាក់​បំណាច់​ជាដើម​នោះ ពលករ ពល​ការិនី​ទាំង ១៦​នាក់​បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា កន្លងទៅនេះ​៕