ក្រសួងធនធានទឹកអំពាវនាវឲ្យផ្អាកដំណើរកំសាន្តទៅកាន់តំបន់ទឹកនានា
រាជធានីភ្នំពេញ ៖ ដោយសារភ្លៀងធ្លាក់យ៉ាងគំហុកក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះបានបង្កឲ្យជំនន់ទឹកច្រើនកន្លែង ដែលធ្វើឲ្យកម្ពស់ទឹកនៅតាមអាងទឹក ជ្រោះជ្រលងដងអូរ ស្ទឹង ព្រែកមួយចំនួនក៏បានហក់ឡើងខុសពីប្រក្រតី។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ជាមួយគ្នានោះក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគួរផ្អាក់ដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួនផងដែរ៕