ភ្នំពេញ៖ ចៅក្រមស៊ើបសួរបង្គាប់ឲ្យអនុរក្សពន្ឋនាគារនាំខ្លួនជំនួយការផ្ទាល់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ គឺលោកផ្កាយ១ ពេជ្រ ព្រហ្មមុនី មកតុលាការដើម្បីសាកសួរ ព័ត៌មានបន្ថែម នាព្រឹកថ្ងៃទី១០ខែ មីនា ឆ្នាំ២០១៥នេះ។
គួររំលឹកថា លោកឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុនី នាយរងសេនាធិការនៃអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាគ្រូមន្តអាគមអូមអាមផងនោះ បានត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួននៅស្រុកបាទី ខេត្ត តាកែវកាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ពាក់ព័ន្ឋនឹងសំណុំរឿងដោះលែងឪពុកម្តាយ លោក ថោង សារ៉ាត់ និងសំណុំរឿងពុករលួយមួយចំនួនទៀត
លទ្ធផលនៃនៃការស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញនាព្រឹកមិញនេះ មិនត្រូវបានទម្លាយឲ្យដឹឥនៅឡើយទេ៕
សមត្ថកិច្ច នាំ ពេជ្រ ព្រហ្មមុនី មកតុលាការដើម្បីសាកសួរព័ត៌មានបន្ថែម។