រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ ថ្ងៃទី​១២ តុលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​​ដើម្បី​ពិនិត្យ​លើ​របៀបវារៈ​៖
(១)​ការពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យ​
​ប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥ (២)​ការពិនិត្យ​លើ​សមាសភាព​លេខាធិការ​
​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩​នីតិកាល​ទី​៥​ចំនួន​បី​រូប​(៣)​ការពិនិត្យ និង​សម្រេច​លើ​សេចក្តី​
​ព្រាង​របៀបវារៈ​និង​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។​ក្រៅពីនេះ​
​មាន​របៀបវារៈ​បន្ថែម​ចំនួន​ពីរ​ទៀត​រួមមាន​÷(១)​ការពិនិត្យ​លើ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់​
​ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​
​ទូលំទូលាយ និង​កិច្ចព្រមព្រៀង​មួយចំនួនទៀត​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​រវាង​សមា​
​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន (២)​ការពិនិត្យ​និង​សម្រេច​
​លើ​សេចក្តីព្រាង​របៀបវារៈ​ទី​៦ សម្រាប់​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៩ នីតិកាល​ទី​៥​។​
កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានកំណត់​យក​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០១៧ ខាងមុខនេះ​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ដែល​ក្នុងនោះ​មាន​របៀបវារៈ ចំនួន​៦​រួមមាន​÷(១)​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ (២)
​របាយ​ការ​ណ៌​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩
​នីតិកាល​ទី​៥ (៣)​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​
(៤)​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​
​ពី​ការទទួលស្គាល់​សុពលភាព​នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ប្រកាសនីយបត្រ​តក្កក​ម្ម​អឺរ៉ុប (៥)​ការពិភាក្សា​និង​អនុម័ត​សេចក្តី​
​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣៧ មាត្រា​៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦​នៃ​ច្បាប់​ស្តីពី​
​ប្រកាសនីយបត្រ​តក្កក​ម្ម​វិញ្ញាបនបត្រ​ម៉ូ​ដែលមាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​ដែល​
​ត្រូវ​ប្រកាស​អោយប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១០៣/00៥ ចុះ​ថ្ងៃទី​២២ ខែមករា​
​ឆ្នាំ​២០០៣ (៦)​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​
​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំ​
​ទូលាយ និង​កិច្ចព្រមព្រៀង​មួយចំនួនទៀត​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​រវាង​សមាគម​
​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕