ប៉េកាំង ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា គិតចាប់តាំងពី ឆ្នាំ២០១៣មក មន្ត្រីជាន់ទាបនៅក្នុងប្រទេសចិន ប្រហែលជា ១.៣៤លាននាក់ ត្រូវបានដាក់ទោសទណ្ឌ នៅក្រោមក្របខណ្ឌនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
គណៈកម្មការមជ្ឈិមសម្រាប់អធិការកិច្ចវិន័យ (CCDI) បាននិយាយថា អ្នកត្រូវដាក់ទោសសម្រាប់អំពើពុករលួយ កាលពីឆ្នាំ២០១៣ ក្នុងនោះរួមមានទាំងមន្ត្រីថ្នាក់ភូមិ ៦៤៨,០០០នាក់ និងបទឧក្រិដ្ឋភាគច្រើន ដែលពួកគេបានប្រព្រឹត្តគឺមាន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយតូចតាច។ ប៉ុន្តែ CCDI បញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានគោលដៅច្រើនតែទៅលើមន្ត្រីថ្នាក់ភូមិ និងស្រុក ការតាមប្រមាញ់ ឬក៏ការកំណត់គោលលើមន្ត្រីជាន់ខ្ពស់បែរជាធ្លាក់ចុះទៅវិញ។
ការលើកឡើងខាងលើរបស់ CCDI ធ្វើឡើងនៅមុនពេលគណបក្សកុម្មុយនីស្ដចិន នឹងបើកសមាជបក្សលើកទី១៩ នៅចុងខែតុលានេះ ដែលជាឱកាសឱ្យលោក ស៊ី ជីពីង ពង្រឹងអំណាច និងគោលនយោបាយរបស់លោក ជាពិសេសគឺយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនេះតែម្ដង៕