កោះ Alaska របស់អាមេរិករងការវាយប្រហារគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ
វ៉ាស៊ីនតោន ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ អាឡាស្កា (Alaska) ដែលស្ថិតនៅភាគពាយ័ព្យសហរដ្ឋអាមេរិក។
វិទ្យាស្ថានស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) រញ្ជួយដីមានជំរៅញ័ររញ្ជួយ១១១.៨គីឡូម៉ែត្រ ពីក្នុងស្រទាប់ដី និងមានចំងាយ ៦០គីឡូម៉ែត្រ ពីកោះបាល់ដឺ (Buldir) នៃទីប្រជុំកោះ អាលឿធាន (Aleutian) ដែលមានប្រជាជន ៨,០០០នាក់ កំពុងរស់នៅ។ ប៉ុន្តែភ្លាមៗបែបនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះ និងមិនមានសេចក្ដីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិឡើយ៕