មេ​ឈ្មួញ​ឈ្មោះ សារ៉េត ប្រើ​ឥទ្ធិពល​ឧកញ៉ា​គិត ម៉េង ដើរ​ទិញ​ឈើ​ល្មើស ច្បាប់​យ៉ាងសកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2015 ក+ ក-

ខេត្តស្ទឹងត្រែង​៖ មេ​ឈ្មួញ​យ៉ាងសកម្ម​ម្នាក់​ឈ្មោះ សារ៉េត ដែល​គេ​ដឹងថា​ជា​មេការ​ឲ្យ​ឧកញ៉ា គិត ម៉េង កំពុងតែ​បំពាន​ច្បាប់​ដោយ​ចំហ ក្នុង​ការដើរ​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ប្រជាពលរដ្ឋ​សមត្ថកិច្ច​នៅក្នុង​តំបន់​ឧទ្យាន ជាតិ​វីរៈ​ជ័យ​និង​មួយចំនួនទៀត ប្រមូល​ទិញ​ពី​តំបន់​វរ​ការពារ​ព្រំដែន​គោក​លេខ​១០១ ព្រំប្រទល់​កម្ពុជា​-​ឡាវ យ៉ាង​អនាធិបតេយ្យ​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ស្តារ​បាត​អាង​វា​រី​អគ្គិសនី ស្របច្បាប់​របស់​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង​នោះ​។​

​មន្ត្រី​អាជ្ញាធរ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ខឹង​ថា ជាទូទៅ​លោក​សារ៉េត តែង​ប្រមូល​ទិញ​ប្រភេទ​ឈើ​ប្រភេទ សុ​ក្រំ ដែលមាន​មុខកាត់​៣០​សង់ទីម៉ែត្រ ប្រវែង​២​ទៅ​៣​ម៉ែត្រ ដឹកជញ្ជូន​យកមក​ស្តុក​ទុក​នៅ​ចំណុច​គល់ស្ពាន​ស្រែ​ពក ស្ថិតក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បន្លំ​នឹង​ឃ្លាំង​ឈើ​ស្របច្បាប់​របស់​ឧកញ៉ា គិត ម៉េង​។​

​ប្រភព​បន្តថា មេ​ឈ្ម​ញ សារ៉េត នេះ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​មួយចំនួន​ដូចជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង រួមទាំង​សមត្ថកិច្ច​ជំនាញ​ជាច្រើន​ស្ថាប័ន​ទៀត​។ លោក សារ៉េត ខ្លួន​ង​ង ក៏​ធ្លាប់បាន​អួត​ក្អេងក្អាង​ក្នុងការ​គំរាមកំហែង​ទៅលើ​អាជ្ញាធរ និង​សមត្ថកិច្ច មន្ត្រី​ជំនាញ​តូចតាច​ដើម្បី​កុំ​ឲ្យ​មក​ប៉ះពាល់​ចំពោះមុខ​ជំនួញ​ឈើ​ល្មើសច្បាប់​របស់ខ្លួន​។​

ប្រភព​បន្តថា ការប្រមូលទិញ​ឈើ​ខុសច្បាប់​មេ​ឈ្មួញ សារ៉េត បាន​ប្រើប្រាស់​ឈ្មោះ​ឧកញ៉ា គិត ម៉េង ដែលមាន​សិទ្ធិ​ស្តារ បាត​អាង​ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួនឯង ក្នុងនោះ​សូម្បីតែ​លោក ឆេង គឹម​សុន ប្រតិភូ​រាជ​រដ្ឋា ភិ​បាល ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ ក៏​ឈ្មួញ​រូបនេះ​មាន​អំនួត​ថា គ្មាន​សិទ្ធិ​បង្ក្រាប ទោះ​រូបគេ​ដឹកជញ្ជូន​ឈើ​គ្មាន​ច្បាប់ និង​ក៏​ធ្លាប់​បង់ប្រាក់​សម្រាប់​ជំនួញ​ឈើ​នេះ​ផងដែរ​។ មេគង្គ ប៉ុស្តិ៍ បាន​ព្យាយាម​សុំ​ការពន្យល់​ពី​លោក សារ៉េត និង​ពី​មន្ត្រី​ជំនាញ​ដទៃទៀត​ដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​កាលពី​រសៀល​ម្សិលមិញ​នេះ​៕

For1