ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណះអាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទេមហ្វតបានបញ្ជូនកូនៗរបស់គាត់មកមករៀនឃើញសាលារៀនចាក់សោរបិទទ្វារក៏មានការឆោឡោគ្រប់ៗគ្នា
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវបេតុងក្បែរផ្ទះសំណាក់ស្ទឹងលាភក្នុងភូមិ១សង្កាត់ស្ទឹងមានមានជ័យ១ ខណ្ឌមានជ័យ។
បើយោងតាមសម្តីរបស់អាណាព្យាបាលសិស្សសាលាអន្តរជាតិស្ទេមហ្វតបានអោយដឹងថានៅពេលដែលគាត់ដឹកកូនៗរបស់គាត់មករៀនក៏ប្រទះឃើញសាលាចាក់សោរទ្វារស្ងាត់ពុំឃើញមានគ្រូសូម្បីតែម្នាក់ដោយមានតែបុរសសន្តិសុខម្នាក់ដែលយាមនៅក្នុងសាលាហើយក៏បានសួរសន្តិសុខទើបសន្តិសុខប្រាប់ថានាយកសាលារត់បាត់ហើយទើបពួកគាត់នាំគ្នាជ្រួលច្របល់និងអស់សង្ឃឹមដោយពួកគាត់បានបង់លុយអោយទៅនាយកសាលាក្នុងម្នាក់ៗរាប់រយពាន់ដុល្លារ ហើយសាលាឯកជនអន្តរជាតិស្ទេមហ្វតខាងលើនេះបានបើកដំណើរការរយះពេលជិត៦ឆ្នាំមកហើយដោយពួកគាត់អួតសសើរថាសាលាខាងលើការបង្រៀនរបស់គ្រូមានគុណភាពល្អណាស់ដោយកូនៗរបស់ចេះសរសេរនិងអានភាសារខ្មែរនិងអង់គ្លេសបានល្អណាស់មិនគួរលោកនាយកសាលានេះលេងមួយក្បាច់ជិះសេះលេងដៃវិចលុយរត់ចោលសិស្សបែបនេះទេនាយកសាលាខាងលើនេះត្រូវបានគេស្គាល់ឈ្មោះលី សុខុមាលគី កំពុងតែរត់គេចខ្លួន
ក្រោយពីដឹងថានាយកសាលានេះឆបោកភ្លាមក្រុមអាណាព្យាបាលខាងលើបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័អោយជួយអន្តរាគមន៏និងរកយុត្តិធម៌អោយពួកគាត់ដែលជាជនរងគ្រោះផង៕