រឿងគ្រឿងញៀនជាង១៤គីឡូផ្តន្ទាទោសបុរសនីហ្សេរីយ៉ាម្នាក់ជាប់គុគមួយជីវិត
រាជធានីភ្នំពេញ ៖ រឿងជួញដូរគ្រឿងញៀនជាង១៤គីឡូក្រាម នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ IHEONU GRABRIEL ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ ៨០លានរៀលចូលជាថវិការដ្ឋ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១៤,៤៦៨.៥០ក្រាម ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វាព្រំដែន អន្តរជាតិកម្ពុជា-វៀតណាម ស្មាច់ (ត្រពាំងថ្លុង) ខេត្តត្បូងឃ្មុំ ៕