រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងការកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ បញ្ហាបាតុកម្ម-កូដកម្ម នៅតាមបណ្តារោងចក្រនានាមានការធ្លាក់ចុះយ៉ាងគំហុកនោះ សម្តេច ហ៊ុន សែន បានថ្លែង នូវការរម្លឹកឲ្យស្វែងរកមេខ្លោងដែលនាំធ្វើបាតុកម្មនៅផ្លូវវេងស្រេង ហើយចាប់ពួកគេយកមកសួរចម្លើយឲ្យបាន ដោយសារតែបាតុកម្មនេះជារូបភាពនៃបដិវត្តន៍ពណ៌ ។
សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ ផ្លូវវេងស្រេងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ ។ សម្តេចបានហៅការធ្លាក់ចុះបាតុកម្មយ៉ាងគំហុកនោះ ដោយសារមានការយក ចិត្តទុកដាក់ពីថៅកែរោងចក្រ និងរដ្ឋបាលរោងចក្រ ។ សម្តេចថា ទាំងថៅកែ និងកម្មករត្រូវ ចាត់ទុករោងចក្រ ជាគ្រួសារ តែមួយ បើគ្មានថៅកែក៏គ្មានកម្មករ បើគ្មានកម្មករក៏គ្មានថៅកែដែរ។
យ៉ាងណាក៏ដោយ សម្តេចបានថ្លែងនូវការរំលឹកឲ្យរកមេខ្លោង ដែលបានបំផុស នូវបដិវត្តន៍ កាលពីអំឡុង មហាបាតុកម្ម នៅចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤ ដែលធ្វើឡើងនៅតាម បណ្តោយ ផ្លូវវ៉េងស្រេង ហើយត្រូវចាប់ខ្លួនពួកអ្នកធ្វើបាតុកម្ម មកសួរចំលើយឲ្យបាន ៕