រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះវាស់ដីជម្លោះដីរុំារ៉ៃរវាងពលរដ្ឋ ជាមួយបុរី «CamCoCity»
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើកណ្ដាប់ដៃដែកដឹកនាំ អភិបាលរាជធានីភ្នំពេញ លោក ឃួង បើកប្រតិបត្តិការដឹកនាំកម្លាំងចម្រុះ ចុះទៅត្រួតពិនិត្យធ្វើការវាស់វែងកំណត់ព្រំដីឲ្យបានច្បាស់លាស់ជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ ជាម្ចាស់បណ្ដឹង បានបាត់បង់ដីធ្លីអស់រយៈពេលជិត១០ឆ្នាំមកហើយ។
ការចុះត្រួតពិនិត្យវាស់វែងកំណត់ព្រុំដីធ្លី ធ្វើឡើងស្ថិតនៅបរិវេណជុំវិញដីក្នុងបុរី «CamCoCity» ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕