វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានទាមទារឲ្យអង្គការយូណេស្កូ ធ្វើកំណែទម្រង់មូលដ្ឋានឡើងវិញ នឹងបានប្រកាសថា ខ្លួននឹងដកសមាជិកភាពចេញពីភ្នាក់ងារវប្បធម៌មួយនេះបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា អង្គការនេះបានប្រឆាំងនឹងប្រទេស អ៊ីស្រាអែលដោយភាពលំអៀង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ។
ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួនបានដាក់ញ្ញត្តិទៅប្រធានអង្គការយូណេស្កូ លោកស្រី Irina Bokova នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ទន្ទឹមនោះសហរដ្ឋអាមេរិក មានបំណងស្នើកាន់តួនាទីជាអ្នកអង្កេតការណ៍អចិន្ត្រៃយ៍ក្នុងអង្គការនេះជំនួសវិញ។
សូមជម្រាបថា អង្គការយូណេស្កូ (UNESCO) ជាភ្នាក់ងារអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិមានមូលដ្ឋាននៅទីក្រុង ប៉ារីស និងមានសមាជិកចំនួន១៩៥ប្រទេស។
គួរបញ្ជាក់ថា ការដកសមាជិកភាពរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។ សហរដ្ឋអាមេរិកបានផ្អាកមូលនិធិដល់អង្គការយូណេស្កូ តាំងពីឆ្នាំ២០១១មកម្ល៉េះ បន្ទាប់ពីអង្គការនេះ បោះឆ្នោតដាក់ប៉ាឡេស្ទីនជាសមាជិក៕