រថយន្តដឹកឈើប្រណីត១គ្រឿងត្រូវសមត្ថកិច្ចបង្ក្រាប
ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវស្ទាក់ចាប់បានរថយន្តដឹកឈើប្រណីត១គ្រឿង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ ជាប្រធានចម្រុះ និង លោក កង សារឿន ប្រធានចម្រុះខេត្ត បានដឹកនាំកម្លាំង សហការគ្នាឃាត់រថយន្តដឹកឈើប្រណិត១គ្រឿង ម៉ាក MAZDA ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B- 8631 បានផ្ទុកឈើប្រណិតជាច្រើនដុំនៅក្នុងរថយន្ត។ បច្ចុប្បន្នវត្ថុតាងនឹងរថយន្តត្រូវបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបកែវចាត់ការបន្តតាមនិតិវិធី៕