ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអមដំណើរដោយមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានធ្វើដំណើរចុះមកដល់តំបន់គ្រាប់បែកគីមីអាមេរិក ដែលបន្សល់ទុកពីសម័យសង្គ្រាម ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់គ្រាប់បែកគីមីសល់ពីសម័យសង្គ្រាម ជាច្រើនគ្រាប់ត្រូវបានរកឃើញជាបន្តបន្ទាប់។
សូមជម្រាប់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញគ្រាប់បែកគីមីបន្សល់ពី សម័យសង្គ្រាមរហូតដល់ ១៥ទីតាំងហើយនៅក្នុងឃុំគគី។ តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់នៅក្នុងឃុំនេះ ដែលមិនទាន់រកឃើញនៅឡើយ៕