ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពតបានចាប់ឃាត់បុរសល្មោភកាមម្នាក់ ដែលបានល្បួងក្មេងស្រីជាអនីតិជនអាយុ១៦ឆ្នាំ ទៅរំលោភសេពសន្ថវៈ រហូតបានសម្រេច ខណៈដែលកាឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៅ ណុប អាយុ២២ឆ្នាំ រសនៅភូមិ ឃុំ កន្លែងឃាត់ខ្លួនខាងលើ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៦ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។សមត្ថកិច្ចនគរបាលដដែលបានបន្តថា ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានពីបទលួងលោមរំលោភសេពសន្ថវៈ លើជនរងគ្រោះដែលបានប្រព្រឹត្តធ្វើសកម្មភាពរំលោភសេពសន្ថវ កាលពីវេលាម៉ោង១១៖៣០នាទីយប់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យប្រើល្បិចទូរស័ព្ទហៅជនរងគ្រោះទៅហូបស៊ុប នៅផ្សារត្រពាំងអណ្ដើក ហើយជនសង្ស័យ ក៏ដឹកជនរងគ្រោះទៅដេកនៅបន្ទប់ សាលារៀននៅម្ដុំផ្សារ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ហើយជនសង្ស័យធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រចតែម្តង។ ក្រោយពីបែកការណ៍ ក្រុមគ្រួសារខាងជនរងគ្រោះបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕