ម៉ិចស៊ីកូ​រងការវាយប្រហារដោយគ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​ថ្មី​មួយទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2017 ក+ ក-

​ម៉ិចស៊ីកូ ៖ គ្រោះ​រញ្ជួយ​ដី​មួយកម្រិត​៥.៤​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ជាថ្មី​ម្តងទៀត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ម៉ិចស៊ីកូ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅមុន​បន្តិច​។​
​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក USGS បាន​ឲ្យ​ដឹងថា ហេតុការណ៍​រញ្ជួយ​ផែនដី​ខាងលើ មាន​ចំណុច​រំ​ញ័រ​នៅ​ប៉ុន្មាន ០៩​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ក្រុង សាន់ ឌី​អូ​នី​ស៊ី​យ៉ូ ឌែ​ល ម៉ា (San Dionisio del Mar) ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​ម៉ិចស៊ីកូ ហើយ​វា​មាន​ជម្រៅ​ប្រមាណ ៥៩.៥២​គីឡូម៉ែត្រ ក្រោម​ផ្ទៃសមុទ្រ​។
​ទោះបីយ៉ាងណា​នៅ​ពុំទាន់​ទទួលបាន​សេចក្តីរាយការណ៍ ស្តីពី​មនុស្ស​រងគ្រោះ ឬ​ការបំផ្លិចបំផ្លាញ ក៏ដូចជា​រលក​យក្ស​ស៊ូណាមិ ដែល​អាច​បង្កឡើង​នៅឡើយ​ទេ​៕