ភ្នំពេញ៖ តុលាការកំពូល សម្រេចមិនឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា អាយុ៤៦ឆ្នាំ និងសកម្មជនលោក អ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំ នៅក្រៅឃុំតាមការស្នើសុំទេ នៅព្រឹកថ្ងៃទី១១ ខែមីនានេះ។
អង្គជំនុំជម្រះរបស់តុលាការកំពូល ដែលដឹកនាំដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ បានសម្រេចយ៉ាងតក់ក្រហល់បំផុតនៅព្រឹកនេះ លើសាលដីការបស់អ្នកទាំងពីរ។
oសំណុំរឿងសុំនៅក្រៅឃុំនេះ តុលាការកំពូលបានតម្កល់សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ឲ្យនៅដដែល។
គួរបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងលោក អ៊ុក ពេជ្រសំណាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និង បង្កឲ្យមានហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ជាមួយគ្នានេះ នៅមានសកម្មជន៩នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរ ក្នុងថ្ងៃបន្តបន្ទាប់ដែរ៕