រង្វង់​មូល​កាំ​កូ​ស៊ី​ធី ត្រូវ​ឈូស​ចោល ជំនួស​ដោយ​ភ្លើងស្តុប​បញ្ជា​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រង្វង់​មូល​កាំ​កូ​ស៊ី​ធី ដែលមាន​ទីតាំង​នៅជាប់​ព្រំប្រទល់​រវាង​ខណ្ឌឫស្សីកែវ និង​ខណ្ឌទួលគោក នឹងត្រូវ​បាត់​រូបរាង​ពី​រាជធានី​ភ្នំពេញ នៅមុន​ពិធីបុណ្យ​អ៊ំ​ទូក និង​ជំនួស​ដោយ​ភ្លើងស្តុប​វិញ ស្រប ពេលដែល​ថ្មីៗ​នេះ​មាន​រង្វង់​មូល​ចំនួន​២​កន្លែង​រួចហើយ ដែល​ត្រូវបាន​យកចេញ និង​បាន​ជំនួស ដោយ​ភ្លើងស្តុប​ដូចគ្នា​ដែរ ។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ការដាក់​ភ្លើងស្តុប​ជំនួស​រង្វង់​មូល​វិញ​នេះ ធ្វើ ឡើង​ដោយសារតែ​នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​នេះ មានការ​កកស្ទះ​ចរាចរ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ដោះស្រាយ​មិន​ចេញ និង​ក្រោយពី​សិក្សា​ទៅ​មើលឃើញថា មានតែ​ឈូស​យក​រង្វង់​មូល​ចេញ ទើប ដោះស្រាយ​បញ្ហា​កកស្ទះ​បាន ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ឈួ​ស​រង្វង់​មូល​នេះ​ចេញ​តែ ម្តង​។​
​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹង នៅ ព្រឹក​ថ្ងៃទី​១៤ តុលា​នេះ ថា ក្រុមការងារ​នឹងធ្វើ​សកម្មភាព​ដោយ​ដាក់​គ្រឿងចក្រ​ឈួ​ស​ឆាយ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ចេញ​តែម្តង នៅ​រាត្រី​ទី​១៤ ខែតុលា នេះ ដើម្បី​ប្តូរ​ពី​រង្វង់​មូល​ទៅជា​ភ្លើងស្តុប​បញ្ជា ចរាចរណ៍​វិញ ។ លោក​បន្តថា ការងារ​តំឡើង​ភ្លើងស្តុប​ថ្មី ជំនួស​ឱ្យ​រង្វង់​មូល​នៅ​ចំណុច​នេះ រដ្ឋបាល រាជធានី​ភ្នំពេញ​មាន​គម្រោង​ធ្វើអោយបាន​រួចរាល់​នៅមុន​ព្រះរាជ​ពិធីបុណ្យ​អ៊ុ ទូក អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ មានន័យថា ព្រះរាជ​ពិធីបុណ្យ​អុំ ទូក អកអំបុក សំពះ​ព្រះ មកដល់​ស្តុ​ប​ថ្មី​នេះ ចាប់ផ្តើម​ដំណើរការ​តែម្តង​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងទៀតថា ភ្លើងស្តុប​រង្វង់​មួល​កាំ​កូ​ស៊ី​ធី នឹង​បំពាក់ ភ្លើង ស្តុ​ប ភ្លើង​សញ្ញា​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្តុ​ប​រង្វង់​មួល​ទួលគោក និង​ស្តុ​ប​នា​ងគ​ង្ហី​ង​ប៉ុន្មាន​ឡើយ ដោយសារតែ​នៅ​ចំណុច​ស្តុ​ប​ទាំងនេះ មាន​ផ្លូវ​ច្រើន​ត្រូវ​ឆ្លងកាត់ ហើយ​ក្រោយ​ការបំពាក់​ភ្លើងស្តុប សញ្ញា​ចរាចរណ៍​រួចហើយ ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​នេះហើយ វា នឹង​អាច​ដោះស្រាយ​ចរាចរណ៍ បានល្អ​ប្រសើរ​ជាង​មុន ជាក់​ជាមិនខាន​ឡើយ​៕