គណបក្សលោក Sebastian Kurz ទទួលជ័យជំនះក្នុងការបោះឆ្នោត
អូទ្រីស ៖ លោក Sebastian Kurz ប្រធានគណបក្សប្រជាជន (People’s Party) បានប្រកាសពីការទទួលជ័យជំនះលើការបោះឆ្នោត ហើយការទទួលបានជោគជ័យនេះធ្វើឲ្យលោកក្លាយមេដឹកនាំវ័យក្មេងជាងគេនៅលើពិភពលោកកាលពីយប់មិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
គណបក្ស People’s Party ដែលមានវ័យត្រឹមតែ៣១ឆ្នាំរូបនេះ ទទួលបានជ័យជំនះចំនួន ៣១,៥ភាគរយ នៃលទ្ធផលឆ្នោត, បន្ទាប់មកគណបក្ស Social Democrats ២៧,១ភាគរយ និងគណបក្ស Freedom Party ២៥,៩ភាគរយ៕