រដ្ឋសភា​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​អ្នកតំណាងរាស្ត្រ ជា​ឯក​ច្ឆ័​ន្ធ ដោយ​សំឡេង ៦៧​នៃ​ចំនួន​សមាជិកសភា​ទាំងមូល​។​
​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់ ទាំង​៤ ដែល​ពាក់ព័ន្ធ​ទៅនឹង​និតិ​វិធី​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។​
​ច្បាប់​ទាំង​បួន ដែល​ស្នើ​ធ្វើ​វិសោធនកម្ម ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច ដាក់​ចូលក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំសភា​នា​ព្រឹក​នេះ​មាន​៖ ១៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ២៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​។ ៣៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​។ ៤៖ វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។
​កត់សម្គាល់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​នៅថ្ងៃនេះ​ផងដែរ ប៉ុន្តែ​តំណាងរាស្ត្រ​បក្សប្រឆាំង​អវត្តមាន​៕