គ ជ ប នឹងបង្ហាញលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ តុលា
ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។
គ.ជ.ប បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។
ក្នុងកិច្ចប្រជុំនឹងផ្សព្វផ្សាយនេះរួមមាន៖ ដំណើរការប្រព្រឹត្តទៅនៃករធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់, លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងអំពាវនាវប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ព្រោះជិតដល់កាលបរិច្ឆេទបញ្ចប់ការចុះឈ្មោះបោះឆ្នោត៕