ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ បានរៀបចំធ្វើសន្និសិទកាសែត បង្ហាញពីកម្មវិធីប្រូមូសិនពិសេសថ្មីៗជាច្រើនដែលក្រុមហ៊ុនបានរៀបចំបន្ថែមទៀតសម្រាប់ផ្តល់ជូនអតិថិជនរបស់ខ្លួន។ ពិធីនេះ ធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្តិ បានលើកឡើង ថា ដោយមានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីអតិថិជន បានធ្វើឲ្យក្រុមហ៊ុនឆ្នោតមហាលាភឡូតូមានការវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស។ លោក ថា ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ ទទួលបានការវិនិយោគ និងគ្រប់គ្រងដោយជនជាតិខ្មែរ ទោះបីជាទើបតែចាប់ផ្តើមដំណើរការក្តី តែទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប ដែលកត្តានេះ បង្ហាញឱ្យឃើញថា អតិថិជនជាច្រើនទទួលបានឱកាសស្មើគ្នាក្នុងការមានសំណាងឈ្នះរង្វាន់ពិតប្រាកដពីក្រុមហ៊ុនឆ្នោត មហាលាភឡូតូ។
លោក ផូង វ៉ាន់ហាច បានបន្ថែមថា ជាការថ្លែងអំណរគុណ និងផ្តល់សំណាងដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ទៀត ដែលតែងតែគាំទ្រក្រុមហ៊ុនឆ្នោតមហាលាភឡូតូ បានបង្កើតនូវកម្មវិធីដ៏ពិសេសរយៈពេល៣ខែ ជូនដល់អតិថិជនទាំងអស់ដែលក្នុងនោះរួមមាន ៖
– ជាវឆ្នោតចំនួន៤,០០០រៀល ទទួលបានលេខលាភចំនួន ១លេខ
– ជាវឆ្នោតចំនួន៨,០០០រៀល ទទួលបានលេខលាភចំនួន ២លេខ
– ជាវឆ្នោតចំនួន ១២,០០០រៀល ទទួលបានលេខលាភចំនួន ៣លេខ
អតិថិជនទាំងអស់អាចនឹងមានឱកាសឈ្នះរង្វាន់ផ្ទួនៗដូចជា៖
* រង្វាន់ Jackpot សរុបចំនួន៦២៨លានរៀល ស្មើរនឹង ១៥ម៉ឺន ៧ពាន់ដុល្លារ។
* ឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃសរុបចំនួន៤លានរៀល ស្មើរនឹង ១,០០០ដុល្លារ។
លោក ផូង វ៉ាន់ហាច បានបញ្ជាក់ថា អ្វីដែលកាន់តែពិសេសនោះគឺ ភ្នាក់ងារលក់ទាំងអស់ ក៏នឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តចំនួន២០ម៉ឺនរៀល ស្មើៗនឹង៥០ដុល្លារ នៅរាល់ពេលដែលមានអតិថិជនឈ្នះរង្វាន់៕
ឆ្នោតមហាលាភឡូតូ ប្រកាសផ្តល់រង្វាន់ពិសេសថ្មីៗជាច្រើនបន្ថែមទៀត