រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ៤២៦នាក់ និង១.២១៦នាក់ទៀត រងរបួស។
តាមរបាយការណ៍ដដែលបានឲ្យដឹងថា ការត្រួតពិនិត្យល្បឿនក្នុង៣ត្រីមាស ឆ្នាំ២០១៧ មានរថយន្តបើកបរល្មើសល្បឿនចំនួន៥.០៦៣គ្រឿង បានមកបង់ប្រាក់ពិន័យចំនួន ៣.៦៦០គ្រឿង ក្នុងនោះបង់រួចចំនួន ៩៥៩គ្រឿង ស្មើ២៦ភាគរយ ចំពោះម្ចាស់រថយន្តមិនទាន់មកបង់ប្រាក់ ពិន័យមានចំនួន ១.៤០៣គ្រឿង។ ចំណែកប្រាក់ពិន័យដែលទទួលបានសរុបមានចំនួន ៣៨២.១៩០.០០០រៀល។ ចំណែកខេត្តដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ រួមមាន៖ ខេត្តកណ្ដាលអ្នកស្លាប់៥០នាក់, កំពង់ធំ អ្នកស្លាប់៣៥នាក់ និងរាជធានីភ្នំពេញអ្នកសា្លប់ចំនួន៣១នាក់។ ដូច្នេះចំនួនអ្នកសា្លប់ជាមធ្យមក្នុងមួយថ្ងៃមានចំនួន៤.៧នាក់និងរបួស ចំនួន១៣.៥នាក់ ៕