ទាហានឈុតខ្មៅថៃឃាត់ខ្លួនពលរដ្ឋខ្មែរ៣នាក់ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើ
ខេត្តបាត់ដំបង ៖ ពលរដ្ឋខ្មែរប្រុសស្រី៣នាក់ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃកងរយលេខ១៣០៣ឃាត់ខ្លួនខណះដែលពួកគេលួចឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្នុងទឹកដីថៃ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤-៣០ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិឃៅចងខែម ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
ពលរដ្ឋខ្មែរត្រូវបានឃាត់ខ្លួន ៖ ទី១-ឈ្មោះ នុត ភា ភេទស្រី អាយុ៣៨ឆ្នាំ។ ទី២-ឈ្មោះ នុត កញ្ញា ភេទស្រី អាយុ១២ឆ្នាំ។ ទី៣-ឈ្មោះ ម៉ាច លីណា ភេទប្រុសអាយុ១៣ឆ្នាំទាំង៣នាក់មានទីលំនៅស្ថិតក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ក្រោយពីទាហានថៃឃាត់ខ្លួនអប់រំនៅនិងកន្លែងរួចមកបានប្រគល់មកអោយអាជ្ញាធរខ្មែរនិងបានអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕