ខេត្តបាត់ដំបង ៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដឹកនាំចុះប្រត្តិបត្តិការផ្ទាល់ដោយលោកអនុសេនីយ៍ទោ សាយ ម៉ៅ បានចុះសហការជាមួយកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកំលាំងការិយាល័យជំនាញបានចុះបង្ក្រាបទីតាំងហ្គេមតាមប្រព័ន្ធអ៊ីនធីណិតអនឡាញខុសច្បាប់ចំនួន១ទីតាំង ដែលមានស្លាកយីហោឈ្មោះ SE7EN ឃាត់មនុស្ស២២នាក់ រួមនិងវត្ថុតាងមួយចំនួនទៀតនៅវេលាម៉ោង ១៤១០នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៧ នៅក្នុងក្រុងបាត់ដំបង ត្រង់ចំណុចក្រុមទី ៣៩ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចឃាត់ខ្លួនមនុស្សសរុបចំនួន២២នាក់និងវត្ថុតាងដកហូតសរុបរួមមាន ៖ 1-ម៉ាស៊ីន system Unit ចំនួន ៣៨ គ្រឿង ។ 2-អេក្រង់ LCD Computer ចំនួន ៣៩គ្រឿង។ 3-Hard Disk Camera ចំនួន១ គ្រឿង។ 4- ម៉ូតូចំនួន១៨គ្រឿង
បច្ចុប្បន្នក្រុមបង្ការបង្ក្រាប បានបញ្ជូនឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕