ភ្នំពេញ ៖ ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកចាប់ប្រគល់អោយនគរបាលស្ទឹងមានជយ័ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ស ពាក់ស្លាកលខភ្នំពេញ1CY0859 បានសម្រេចកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ ជនសង្សយ័ខាងលើមានឈ្មោះ អ៊ុំ ចាន់រ៉ាត់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មុនពេលកើតហេតុរូបគេបានស្ពាយកាបូបដាក់សោរជាច្រើនប្រភេទទុកសម្រាប់ធ្វើសកម្មភាពលួចឆ្គិះសោរផ្ទះនិងម៉ូតូណាដែលទុកប្រហែសហើយម៉ូតូដែលរូបគេលួចបានសម្រេចនោះគីគេបានលួចកាច់សោកនៅម្តុំខាងក្រោយអាវុធហត្ថរាជធានីភ្នំពេញបំរុងនិងទៅលក់នៅម្តុំឃ្លាំងរំសេវតែចៃដន្យជិះដល់មុខផ្សារដើមគរក៏បានទៅបុកគូទរថយន្តគេពីក្រោយដោយសមត្ថកិច្ចប៉ុស្តិផ្សាដើមគរសួរនាំទៅទើបដឹងថា ជាចោរលួចម៉ូតូគេ ហើយក៏នាំខ្លួនជនសង្ស័យខាងលើមកប្រគល់អោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសាកសួរនិងឃុំខ្លួនបណ្តោះនៅប៉ុស្តិនគរស្ទឹងមានជយ័ចាត់ការតាមនីតិវិធិ។ ហើយលោកម៉ៅសាវឿននាយប៉ុស្តិនគរបាលស្ទឹងមានជយ័ក៏សូមអំពាវរកម្ចាស់ម៉ូតូអោយមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ ហើយយកឯកសារពាក់ពន្ធ័ដើម្បីទទួលយកម៉ូតូទៅវិញ៕